ព័ត៌មានថ្មីៗ
ព័ត៌មានជាតិ
ពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» នៅខេត្តសៀមរាប
សៀមរាប៖ ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ នេះបើយោងតាម AKP ។អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។...
ព័ត៌មានអន្តរជាតិ
បាក់ស្ពាននៅកូរ៉េខាងត្បូង ផ្តាច់ជីវិតកម្មករ ៤នាក់ និង ៦នាក់រងរបួស
សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា
ស្ពានបានបាក់រលំនៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុង Anseong នៅវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលឱ្យកម្មករ
៤នាក់ស្លាប់និង ៦នាក់ផ្សេងទៀតរងរបួស។គ្រោះថ្នាក់បាក់ស្ពានសង្កត់នេះ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីទីក្រុង Seoul នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងសេជុង ដែលកំពុងសាងសង់។
ពូទីន ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយប្រកាសផ្តល់អាទិភាពលើសង្គ្រាមនៅអ៊ុយក្រែន
រុស្ស៊ី៖ ប្រធានាធិបតី
វ្ល៉ាឌីមៀ ពូទីន ដែលបានសម្រេចលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន កាលពីជាង២ឆ្នាំមុន
បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់រុស្ស៊ី
ដែលបញ្ចប់ទៅកាលថ្ងៃទី១៧ ខែមីនា ដោយពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់គាត់នៅក្នុងជ័យជម្នះដែលលោកបាននិយាយថា
ទីក្រុងម៉ូស្គូត្រឹមត្រូវក្នុងការក្រោកឈរឡើងចំពោះលោកខាងលិច
ហើយបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន។លទ្ធផលនៃការបោះឆ្នោតដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា បង្ហាញថា លោក ពូទីន ទទួលបានការគាំទ្រ៨៧,៨ ភាគរយនៃការបោះឆ្នោត ដែលជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសហភាពសូវៀត។លោក...
ព័ត៌មានសង្គម
សិល្ប:-វប្បធម៌-ប្រពៃណី
តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី
សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
ព័ត៌មានពេញនិយម
ព័ត៌មានកន្លងទៅ
ពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» នៅខេត្តសៀមរាប
សៀមរាប៖ ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ នេះបើយោងតាម AKP ។អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។...
ព័ត៌មានទូទៅ
លោក ហ៊ុន ម៉ានិត ប្រគល់រថយន្ត២គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលើ
ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កំពង់ចាម៖ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលេី ខេត្តកំពង់ចាម។
ប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១
ភ្នំពេញ៖ ជាមោទនភាពសម្រាប់កម្ពុជា ដែលកីឡាការិនី វិត ចន្ថា បានទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស...
ចេះស្ថានីយ៍ប្រេង កណ្តាលក្រុងសួង ខេត្តត្បូងឃ្មុំ បង្ករការភ្ញាក់ផ្អើល
ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១
ខែកុម្ភៈ ឆ្នាំ២០២១ត្បូងឃ្មុំ៖ ស្ថានីយ៍ប្រេងឥន្ធនៈតេលាក្រុងសួងមួយកន្លែង
ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១
ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ម្ចាស់ស្ថានីយ៍
ដែលរងគ្រោះដោយអគ្គិភ័យខាងលើ ប្តីឈ្មោះ តែ តុងហ៊ុយ...
បុគ្គលិកក្រុមហ៊ុនអគ្គិសនី ឡើងតខ្សែភ្លើងមិនប្រយ័ត្ន ឆក់ស្លាប់យ៉ាងអាណោចអាធ័ម
ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១បាត់ដំបង៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ
ខេត្តបាត់ដំបង ម្នាក់ឡើងតបណ្តាញអគ្គិសនីលើបង្គោលខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន
ត្រូវបានឆ្លងឆក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ដែលករណីនេះ បានកើឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល
ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នៅចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី
ខេត្តបាត់ដំបង។
សុខភាព
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង
ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០
ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ
និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់
ក្នុងភូមិសាស្ត្រស្រុកស្ទោង...

















































