ស្រីស្អាតបើកឡានដូចហោះ ព្រលះរបាំងថ្ម ទាំងកណ្តាលយប់ ផ្អើលអ្នកជិតខាង

0
229

ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ៖ នារីដ៏ស្រស់ស្អាតម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ ដោយការបើករថយន្តជ្រុលពន្លះរបាំងថ្ម ក្រឡាប់ កាលពីវេលាម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលទី១៣ ខែកម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ បើករថយន្តមួយគ្រឿងម៉ាក ម៉ាសស្តាពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AQ 6626 ធ្វើដំណើរនៅ​លើមហាវិថីមុនីរ៉េត ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ាមកដឹកទៅសង្គ្រោះ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានផុតដង្ហើម ក្នុងមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកស្ទូចយករថយន្តយកទៅរក្សារទុករង់ចាំដោះស្រោយ នៅពេលក្រោយ។ ចំណែកសពត្រូវបានក្រុមគ្រួសារនឹងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ @thhotnews