អភិបាលខេត្តកំពង់ចាម ផ្តល់អាហារសម្រាប់កុមារកំព្រា ថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ

0
801

ចេញផ្សាយ ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០

កំពង់ចាម  ៖ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗកុមារកំព្ រាឲ្យមានការខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីយកទៅកសាងអនាគតខ្លួនឯងផងនោះ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ឆ្នាំ២០២០នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដល់អាហារយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ក្មួយៗ ដែលជាកុមារកំព្រានៃមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ព្រមទាំងបានសន្យាថានឹងផ្តល់អាហារពិសេសនៅថ្ងៃ៨មីនា និងថ្ងៃជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាបន្តបន្ទាប់នាថ្ងៃខាងមុខផងដែរ។

លោក នៅ វណ្ណៈ ប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។

ជាមួយគ្នានោះ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារក្នុងមណ្ឌលសរុប៧៣នាក់ ក្នុងនោះកុមាររៀនខាងក្រៅ១០នាក់ ផ្នែកអគ្គិសនី ៣នាក់ ផ្នែកលេខាធិការ ៥នាក់ និងផ្នែករីសីប២នាក់ផងដែរ។ ដោយឡែកមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ។ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ ដើម្បីថ្ងៃអនាគត។ ទំនេរពីការសិក្សា មេដោះបាននាំកុមារដាំដំណាំ បន្លែ ស្ពៃក្ដោប ផ្កា ខាត់ណា ស្ពៃខៀវ ត្រកួន ពោត និងដំឡូង ព្រមទាំង ចិញ្ចឹមមាន់ ទា និងត្រី ផងដែរ ៕