ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០
នៅម៉ោងប្រមាណ៦ព្រឹកព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីគ្រោះអគ្គិភ័យមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា នៅលើកំណាត់ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដ៏អាក្រក់នេះ ផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះដែលរួមមាន ពូក ម៉ូតូ អស់ស្ទើរទាំងស្រុង។ ចំណែកម្ចាស់ផ្ទះទ្រហ៊ូយំ ស្រែកឲ្យគេជួយពិសេសរថយន្តពន្លត់អគ្គិភ័យ។

បើតាមសេចក្តីរាយការណ៍ បន្ទាប់ពីកើតមានអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍ តែដោយសារផ្លូវមានសភាពកកស្ទះនឹងចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ ធ្វើឲ្យមានផលវិបាកក្នុងប្រតិបត្តិការ។ ចំណែកម្ចាស់ផ្ទះទ្រហ៊ូយំ ស្រែកឲ្យគេជួយ ពិសេស
ករណីអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ។ ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕