លាយរំសេវខុសបច្ចេកទេស ផ្ទុះកាំជ្រួច ដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងអាណោចអាធម៍

0
789

ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

តាកែវ៖ បុរសម្នាក់ធ្វើកាំជ្រួចខុបច្ចេកទេសបណ្តាលឲ្យផ្ទុះដាច់ក្បាលចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធម៍ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មុខរបរអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុ។មូលហេតុ មកពីលាយរំសេវខុសបច្ចេកទេសបានបង្កឲ្យកាំជ្រូចផ្ទុះ បណ្ដាលឲ្យសពជនរងគ្រោះ ដាច់ក្បាលចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធម៍។

ករណីផ្ទុះកាំជ្រួចនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងតែបន្តសាកសួរប្រពន្ធជនរងគ្រោះនិងអ្នកនៅក្នុងហេតុការណ៍នេះបន្តទៀតតាមនិតិវិធី៕