ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ចាម៖ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលេី ខេត្តកំពង់ចាម។

ការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលេីថ្ងៃនេះ ត្រូវបានលោក ហ៊ុន ម៉ានិត លើកឡើងថា ដេីម្បីផ្តល់លទ្ធភាពជូនមន្ទីពេទ្យបង្អែកស្រុកបន្ថែមទៀត ក្នុងការជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា ជាពិសេស បានឆ្លេីយតបតម្រូវការចាំបាច់ និងសេវាសុខាភិបាលរបស់ប្រជាជននៅមូលដ្ឋាន។ នាពេលបច្ចុប្បន្ន មន្ទីរពេទ្យបង្អែកនានា កំពុងប្រឈមបញ្ហាកង្វះរថយន្តសង្គ្រោះបន្ទាន់ ដល់អ្នកជំងឺ ដែលជាហេតុធ្វើអោយអត្រាអ្នកស្លាប់មិនអាចសង្គ្រោះបាន គួរអោយកត់សម្គាល់ពិសេសស្រ្តីមានផ្ទៃពោះឆ្លងទន្លេ៕

