ខ្លាំងប៉ះខ្លាំង ផ្អើលគេពេញផ្លូវ ព្រោះតែមិនគោរពច្បាប់

0
973

ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ៖ ការបើកបរនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នហាក់មានភាពអាណាធិបតេយ្យយ៉ាងខ្លាំង។
ភាពអាណាធិបតេយ្យនេះ កើតឡើងដោយសារតែការមិនគោរពច្បាប់ និងការផ្សព្វផ្សាយណែនាំដល់ពលរដ្ឋនៅមានកំរិត។
ជាក់ស្តែង ស្ត្រីម្នាក់បានជិះម៉ូតូមកឈប់នៅលើគំនូសថ្មើរជើង ត្រូវមន្ត្រីប៉ូលីសចរាចរណ៍ក្រុងធ្វើការឃាត់សួរនាំស្រាប់តែមានការឈ្លោះប្រកែកគ្នានឹងឈានដល់ប្រតាយប្រតប់ផ្អើលពេញផ្លូវសាធារណៈ ដោយសារមានការខឹងប៉ូលីសចរាចរណ៏ ទាផាកវិន័យ២៥០០០រៀល។
ហេតុការណ៏នេះបានកើតកាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅស្តុបផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕