លោក ហ៊ុន ម៉ានិត ដឹកនាំប្រជុំបូកសរុបការងារប្រចាំឆ្នាំនិងលេីកទិសដៅ ឆ្នាំ២០២០ នៅខេត្តកំពង់ចាម

0
959

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

កំពង់ចាម៖ កាលពីថ្ងៃសៅរ៍ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលេី ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅភារកិច្ចឆ្នាំ២០២០។ 

ក្នុងពិធីនោះ លោក ហ៊ុន ម៉ានិត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់មូលដ្ឋាន និងសមាជិក សមាជិកា ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដេីម្បីបម្រេីប្រជាជន។  

លោក ហ៊ុន ម៉ានិត លើកឡើងទៀតថា នាពេលកន្លងមក ក្រុមការងារទាំងអស់ តែងតែចុះជួបសំណេះសំណាល បេីកវេទិការសាធារណៈ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន និងចុះជួយដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាជន ដូចជាករណីគ្រោះធម្មជាតិ និងអគ្គិភ័យជាដេីម។ 

ការចូលរួមរបស់ក្រុមការងារ មិនអាចផ្តាច់ចេញបានពីកត្តាសាមគ្គីភាពយ៉ាងស្អិតរមួត ការអធ្យាស្រ័យ និងយោគយល់គ្នារវាងក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលយេីងទាំងអស់គ្នាបានខិតខំការពារ និងថែរក្សានាពេលកន្លងមក។ បេីគ្មានសន្តិភាពទេ នោះសមិទ្ធិផល និងការងារទាំងឡាយមិនអាចសម្រេចបានឡេីយ។

សម្រាប់ទិសដៅឆ្នាំ ២០២០ នេះ ក្រុមការងារបានប្តេជ្ញាបន្តការងារ និងចូលរួមយ៉ាងសកម្មបន្ថែមទៀត ដេីម្បីបម្រេីប្រយោជន៍ប្រជាជន និងមូលដ្ឋាន ជាពិសេសបន្តការពារសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងប្រទេសរបស់យេីង។ 

ក្នុងពិធីនោះ លោក ហ៊ុន ម៉ានី សង្ឃឹមថាក្រុមការងារទាំងអស់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តសហការគ្នា រក្សាសាមគ្គីភាព បម្រេី និងផ្តល់សេវាសាធារណៈគ្រប់ប្រភេទកាន់តែល្អប្រសេីរ៕