ចេញផ្សាយថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ឆ្នាំង៖ ស្ត្រីជាម្តាយ ដោយការខឹងប្រដៅកូនមិន បានស្តាប់គិតខ្លីចងកសម្លាប់ខ្លួន បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលគិតខ្លីធ្វើអត្តឃាដដោយចងកសម្លាប់ខ្លួននេះ ឈ្មោះវ៉ាន់ ថេត អាយុ៣៨ឆ្នាំ បានយកក្រម៉ាទៅចងកសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់បត់បង់ជីវិត ដោយសារតែតូចចិត្តរឿងប្រដៅកូនមិនស្តាប់ ។
Qqនេះគឺជារឿងដ៏កម្រកើតឡើងក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លាំង ហើយជារឿងផ្តាំដល់កូនទាំងឡាយ បើមិនបានជួយអ្វីដល់ម្តាយ ចូលកុំអោយម្តាយពិបាកចិត្តរហូតដល់ផ្តាច់ជីវិតខ្លួនឯងដូចនេះ៕