ចេញផ្សាយ ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ធំ៖នារសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២១២ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
១-លោក ស៊ិន វិរៈ វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
២-លោក អ៊ិត សុធា ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕



