ចេញផ្សាយ ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ សម្តេចតេជោ បានធ្វើការព្រមានធ្ងន់ៗដល់មន្រ្តីទាំងឡាយ។
ក្នុងនោះ សម្តេចតេជោ បានព្រមមានមន្រ្តីទាំងអស់ កុំធ្វើជាមន្រ្តីជើង១០ មន្រ្តីជើង១០ ត្រូវបានសម្តេចពន្យល់ថា ជើងខ្លួនឯង២ ជើងម៉ា៤ និងជើងតុ៤ សរុបេជើង១០ ដែលមិនចេះធ្វើអ្វីសោះ ដោយដេកអង្គុយសង្ងំតែក្នុងម៉ាស៊ីនត្រជាក់។
ត្រង់ចំណុចនេះ សម្តេចគូសបញ្ជាក់ថា មន្រ្តីទាំងអស់ត្រូវធ្វើជាមន្រ្តីជើង២ គឺត្រូវរត់ទៅរកការងារ មិនត្រូវអង្គុយដើម្បីការងាររត់មករកខ្លួនឡើយ ហើយមន្រ្តីណាដែលមិនបម្រើរាស្រ្ត សម្តេចនិងដកចោលដោយគ្មានស្រណោះទេ ដោយសម្តេចប្រាប់ថា កុំគិតអ្វីដែលអស់លោកធ្វើគ្មានអ្នកណាដឹង សម័យនេះជាសម័យ ហ្វេសប៊ុក គឺលឿនណាស់ អស់លោកធ្វើអ្វីក៏គេដឹងដែរ។
នេះជាសារព្រមមានរបស់ សម្តេចតេជោ ដល់មន្រ្តីគ្រាប់ល្ពៅទាំងឡាយ ដែលមានតំណែងធ្វើធំមិនធ្វើការងារបម្រើរាស្រ្ត ដើរដេកអង្គុយ ឱមតំណែង បក្ខពួក និងប្រយោជន៏របស់ខ្លួន ហើយសំអាងអ្វីស្នើសុំអនុសាសន៏ថ្នាក់លើ ដែលជាលិះរបស់ពួកគេ៕