ចេញផ្សាយ ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
សៀមរាប៖ ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ទៀ សីហា ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្ត។
ជាមួយគ្នានេះ ក្នុងពិធីបុណ្យទានម្តងៗ ខេត្តសៀមរាប ត្រូវបានរៀបចំជាលក្ខណៈបុរាណ ដែលស្តែងអោយឃើញពីវប្បធម៌ប្រពីណៃជាតិ ខេត្តប្រវត្តិសាស្ត្រនៃវប្បធម៌។
យ៉ាងណាម៉ិញ ក្រុងសៀមរាប ក៏ទទួលបានជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៩ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុងភ្នំពេញ និងក្រុងកែប ក៏ជាប់ឈ្មោះជាទីក្រុងស្អាត លេខ១ នៃជ័យលាភីដូចគ្នាផងដែរ ដែលជាទីមោទនៈ សម្រាប់ក្រុងនានាប្រគួតប្រជែងទីក្រុងស្អាតនៅឆ្នាំបន្ទាប់។
យោងតាម គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នឹងរៀបចំពិធីប្រគល់ពានរង្វាន់ជ័យលាភីនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ជូនដល់ក្រុងចំនួន៣ បានជាប់ជាជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត រួមមាន ៖ ទី១. ទីក្រុងសៀមរាប , ទី២. រាជធានីភ្នំពេញ និងទី៣. ទីក្រុងកែប ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៩ (Best Countdown City Of The Year 2019)៕