មន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង ប្រជុំត្រួតពិនិត្យការងារចុះបញ្ជីដីធ្លី មុនពេលបិទផ្សាយជាសាធារណៈ

0
892

ចេញផ្សាយថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២ 

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ របស់ក្រុមទី៣ មុនពេលបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឬស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី, លោកមេឃុំ មេភូមិពាក់ព័ន្ធ, ប្រធាន អនុប្រធាន មន្ត្រីក្រុមទី៣ និងមន្ត្រីរដ្ឋបាលគម្រោងអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន១៦រូប៕