រដ្ឋាភិបាលប្រកាសមិនយកពន្ធដីធ្លីកសិកម្ម១០០ឆ្នាំតទៅមុខទៀត

0
934

ចេញផ្សាយ ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនយកពន្ឋដីកសិកម្ម១០០ឆ្នាំតទៅមុខទៀត។

ការប្រកាសមិនយកពន្ធដីកសិកម្មរបស់សម្តេច ធ្វើឡើងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។ ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​ សម្តេច គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល១០០ឆ្នាំតទៅមុខទៀត។

ការប្រកាសដូចនេះរបស់សម្តេច បានធ្វើអោយបងប្អូនប្រជាកសិករ មានការរីករាយនិងរំភើបយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល មកលើប្រជាជន ពិសេសការមិនយកពន្ធដីកសិកម្មរបស់កសិករ៕