កុមារី ឃុន កញ្ចនា ដែលរងគ្រោះដោយការធ្លាក់ពូថៅ ដាច់ប្រអប់ជើង ទទួលជំនួយពីសប្បុរសជន

0
1823

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧​ ខែកុម្ភៈ ឆ្នាំ២០២០

កំពង់ឆ្នាំង៖ ក្រោយមានការផ្សព្វផ្សាយ ពីគ្រោះអកុសល់ នៃការធ្លាក់ផ្លែពូថៅ ដាច់ប្រអប់ជើង កុមារី ឃុន កញ្ចនា អាយុ៤ឆ្នាំ ត្រូវពិការអស់មួយជីវិត ដោយក្តីអាណិតអាសូរ សប្បុរសជន បានរួមគ្នា ជាថវិកាជួយដល់ក្មួយស្រីដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត​ ទុំ​ សម្បត្តិ​ ប្រធានមន្ទីរពេទ្យខេត្ត រួមជាមួយសប្បុរសជន​ក្នុងខេត្តកំពង់ឆ្នាំង បាននាំយកជំនួយដែលទទួលបានពីសប្បុរសជន ជូន​ដល់កុមារី ឃុន​ កញ្ចនា​។

ក្នុងនោះ សប្បុរសជនដែលបានចូលរួមគ្នាឧបត្ថម ជួយដល់កុមារី ឃុន កញ្ចនា រួមមាន៖ 

១-លោក​ តេង រតនា ប្រធានតុលាការខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល

២-ឯកឧត្តម យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារង ចំនួន២០ម៉ឺនរៀល 

៣-លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលចំនួន២០ម៉ឺនរៀល

៤-លោកទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន២០ម៉ឺនរៀល

៥-លោក​ អុី ឋាវរះ  ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល

៦-លោក សុខ ឧត្តម ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល

៧-វេជ្ជបណ្ឌិត ទុំសម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ២០ម៉ឺនរៀល

៨-លោកស្រីវេជ្ជបណ្ឌិត​ អ៊ុក​ ម៉ូលីវណ្ណ ប្រធានផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្ត ចំនួន៨ម៉ឺនរៀល

៩-លោក សៀង ប៊ុនណាត ថៅកែស្រាបៀរកម្ពុជាប្រចាំ ខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល

១០-លោក ប៊ុនធឿន បញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល

១១-លោកស្រ៊ន សាម៉ុន អាជីវករលក់ចលនទ្រព្យ ចំនួន២០ម៉ឺនរៀល

១២-លោកវេជ្ជបណ្ឌិត សុខ គង់ អនុប្រធានមន្ទីរពេទ្យខេត្ត ចំនួន១០ម៉ឺនរៀល ដែលថវិកាសរុបទាំងអស់មានចំនួន២,១៨០,០០០រៀល (ពីរលាន មួយសែន ប្រាំបី ម៉ឺនរៀល)។

ស្ថិតក្នុងទិដ្ឋភាពដ៏ក្តុកក្តួលនេះ ដោយក្តីអាណិតកូនស្រីជាពន់ពេក ទឹកភ្នែកហូរជ្រែកផែនថ្ពាល់ ស្ត្រីជាម្តាយ សម្លឹងមើលមុខកូនស្រីកំសត់ ស្លុតក្នុងអារម្មណ៏ ដោយរំពៃគិតក្នុងចិត្តថា ចាប់ពីពេលនេះតទៅ កូនស្រីតែមួយរបស់ខ្លួន ត្រូវពិការបាត់ប្រអប់ជើងអស់មួយជីវិតហើយ ដោយយំបណ្តើរមើលមុខកូនស្រីកំសត់បណ្តើរ។

គួរជំរាបថា កុមារី ឃុន កញ្ចនា អាយុ៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ក្មួយស្រីជាកូនពៅក្នុងគ្រួសារ និងមានបងប្រុសចំនួន៣នាក់ ម្តាយជាកម្មការីនីរោងចក្រកាត់ដេរ ឪពុកជាកម្មករនៅ ខេត្តពោធិ៍សាត់ ដោយក្មួយស្រីបច្ចុប្បន្នរស់នៅភូមិ​វត្តថ្មី​ ឃុំ​តាជេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ហើយក្មួយស្រី ជួបគ្រោះអកុសល់ និងបានបញ្ជូនមកសង្គ្រោះបន្ទាន់ ក្រោយធ្លាក់ផ្លែពូថៅ ដាច់ប្រអសប់ជើង កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ និងកំពុងសម្រាកព្យាបាលរបួសបន្ត នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទប់លេខ១ គ្រែលេខ១ ដោយក្តីអាណិតបំផុត៕