ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា ចុះបំពេញទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរសៀមរាប

0
1438

ចេញផ្សាយ ថ្ងៃព្រហស្បបតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០

សៀមរាប៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅបំពេញទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរ។

ក្នុងដំណើរទស្សនកិច្ចនេះ បានទៅកាន់ប្រាសាទភិមាន អាកាស និងប្រាសាទអង្គរវត្ត ដោយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញពីកិច្ចការអភិរក្ស ការជួសជុលសំណង់ប្រាសាទ ជំនឿ និងការគ្រប់គ្រងទីបុរាណដ្ឋានទាំងនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ