ព្រះនាមព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានដាក់ឈ្មោះមហាវិថីដ៏សំខាន់មួយរបស់ប្រទេសបង់ក្លាដេស

0
1351

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងពិធីដ៏ថ្លៃថ្លានេះ ក៏មានវត្តមានមន្ត្រីជាន់ខ្ពស់កម្ពុជាចូលរួមសម្ភោធ អមដោយការដាក់តាំងព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គយ៉ាងល្អប្រណិតផងដែរ ដែលមើលទៅសបង្ហាញអោយឃើញថា ប្រទេសបង់ក្លាដេស មានការគោរពស្រលាញ់ ព្រះវរាជបិតាជាតិខ្មែរ ព្រះបាទ នរោត្តម សីហនុ យ៉ាងខ្លាំងជាបំផុត។

បើទោះបីជាព្រះអង្គ បានយាងចូលទីវង្គត់ទៅហើយក្តី តែព្រះកិត្តិនាម និងស្នាមព្រះហស្ថទ្រង់ ស្ថិតនៅក្នុងដួងចិត្តប្រជានុរាស្ត្រ ព្រមទាំងមិត្តបរទេសមិនអាចបំភ្លេចបានឡើយ៕