ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
កំពង់ឆ្នាំង៖ មហាសែនអាណិត កុមារី ឃុន កញ្ចនា ដែលជាកូនស្រីពៅក្នុងគ្រួសារ មានបងប្រុស៣នាក់ ជាអកុសល់ ក្មួយស្រីត្រូវរបួសនិងផ្លែពូថៅ ដាច់ប្រអប់ជើងគួរអោយរន្ធត់ ត្រូវពិការអស់មួយជីវិត។
ឃុន កញ្ចានា មានម្ដាយជាកម្មការីនីរោងចក្រ និងឪពុកជាកម្មករនៅខេត្តពោធិ៍សាត់ រងរបួសដាច់ប្រអស់ជើង កំពុងទទួលការសង្គ្រោះពីមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។

ដំបូងឡើយក្រោយពេលកើតហេតុដ៏អកុសល់នេះ ក្មួយស្រី ឃុន កញ្ចានា ត្រូវបានបងប្រុសអាយុ៨ឆ្នាំ ដឹកទៅផ្ទះតាយាយ តែដោយពួកគាត់ទាំងពីរមានបញ្ហាភ្នែក និងចាស់ជរាផង បងប្រុសបានដឹកទៅផ្ទះពូ ហើយពូក៏ដាក់ម៉ូតូបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងត្រូវបានលោកប្រធានមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ក្រុមគ្រូពេទ្យ បុគ្គលិកយាមប្រចាំការ ជួយសង្គ្រោះទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្ត បានយកចិត្តទុកដាក់ និងលើកលែងការយកថ្លៃសេវាទាំងអស់សំរាប់ក្មួយស្រីសំរាកព្យាបាល ដោយក្នុងនោះលោកបានផ្ដល់ថវិការផ្ទាល់ខ្លួនបន្ថែមចំនួន២០ម៉ឺនរៀលដល់ក្មួយស្រី ព្រមទាំងលោកស្រីវេជ្ជបណ្ឌិត អ៊ុក ម៉ូលីវណ្ណ ចូលរួមថវិកា20$ ផងដែរ។

ក្នុងនោះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ក៏បាននាំយកបន្ថែមថវិកាមួយចំនួនទៀត ដែលសប្បុរសជនជួយ ផ្តល់ដល់ក្មួយស្រីផងដែរ ហើយក្រោយពីការវះកាត់រួចក្មួយស្រីឃុន កញ្ចនា បានសំរាក់ព្យាបាលបន្តរនៅអាគារបួស បន្ទប់លេខ១ គ្រែលេខ១ ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង៕
