ក្រុម​ការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះបាញ់អ័ក្ស ពង្រីកផ្លូវ

0
935

ចេញផ្សាយ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០

សៀមរាប៖ ដើម្បីសម្រួលក្នុងការធ្វើដំណើរ និងសោភ័ណ្ឌភាពក្រុង នៅថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​លោក​ អុឹង​ សុភ័ណ​ នាយកទីចាត់ការអន្តរវិស័យ​បានដឹកនាំ​ក្រុម​កាងារចម្រុះរដ្ឋបាល​ខេត្ត​ ចុះពិនិត្យ​សំណង់ចំណីផ្លូវ​ ទូរATM និងដាក់ឱសានវាទរុះរេី​ ដេីម្បីត្រៀមការសាងសង់ពង្រីក។ 

បើតាមរដ្ឋខេត្តបានអោយដឹងថា ផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្តសៀមរាប លើកគម្រោងថវិកាខេត្តឆ្នាំ២០១៩ ដើម្បីពង្រីក​ ដោយអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១៦០០ម៉ែត្រ និងការដាក់លូមុខកាត់ ៨តឹក សងខាងផ្លូវផងដែរ។

សូមជំរាបថា បច្ចុប្បន្នមន្ទីរសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះ ដោយកំពុងសម្អាតជួរតម្រង់ផ្លូវ​ និងដាក់លូជាមុនសិន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ អនុវត្តបានប្រមាណ២០ភាគរយ។

ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ សូមរុះរើសំណង់នានាដែលប៉ះពាល់ទៅលើដីចំណីផ្លូវ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យដំណើរការសាងសង់បានទៅតាមពេលវេលាកំណត់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះដែលបានសហការជាមួួយរដ្ឋបាលខេត្ត​ ដេីម្បីឲ្យកិច្ចសាងសង់ពង្រីកផ្លូវនេះមានភាពរលូន​ និងបញ្ចប់តាមរយៈពេលកំណត់៕