ចេញផ្សាយ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ជាគម្រប់ខួប៦៥ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ សម្ដេចព្រះ នរោត្តម សុរាម្រិត ព្រះរាជបិតា ព្រះមហាវីរក្សត្រខ្មែរ សម្តេច ព្រះនរោត្តម សីហនុ និងជាព្រះអយ្យកោ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះ នរោត្តម សុរាម្រិត ជា ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជាពី ឆ្នាំ ១៩៥៥ ដល់ ទ្រង់សោយព្រះទិវង្គត។ សម្តេច ព្រះ នរោត្តម សុរាម្រិត ទ្រង់ ព្រះសម្ភព នៅ រាជធានីភ្នំពេញ។ ព្រះអង្គ គឺ ជា ព្រះរាជ បុត្រា នៃព្រះអង្គម្ចាស់នរោត្តម សុទ្ធារត្នន៍ និង ជា ព្រះរាជនត្តា នៃ សម្តេចព្រះ នរោត្តម។

សម្តេចព្រះ នរោត្តម សុរាម្រិត បន្ទាប់ ពី ការ សោយទិវង្គត នៃ ព្រះបាទ សម្តេច ព្រះនរោត្តម សុរាម្រិតក្នុង ឆ្នាំ ១៩៦០ សម្តេច ព្រះ នរោត្តម សីហនុ ត្រូវ បាន ថ្វាយ តំណែង ជា ព្រះ ប្រមុខ រដ្ឋ ប៉ុន្តែ មិន ត្រូវ បាន ឡើង រាជ្យ ជា ព្រះមហាក្សត្រនោះ ទេ រហូត ដល់ ឆ្នាំ ១៩៩៣។ កាល នោះ ព្រះមហាក្សត្រីយានី កុសុមៈ ដែល ជា ព្រះអគ្គមហេសី សម្តេច ព្រះបាទ នរោត្តម សុរាម្រិតត្រូវ បាន ថ្វាយ ព្រះតំណែង ជា និមិត្ត រូប នៃ ព្រះរាជបល្ល័ង្គប៉ុណ្ណោះ។ ព្រះបរមបច្ឆាមរណនាម នៃ ព្រះបាទ សម្តេច ព្រះ នរោត្តម សុរាម្រិត គឺ ព្រះ ករុណា ព្រះនរោត្តម សុម្រិត ព្រះមហាកាញ្ចនកោដ្ឋ។
ហ្លួង នរោត្តម សុរាម្រិត បាន រៀបអភិសេក ជាមួយ សម្តេច ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ ដែល ជា ព្រះរាជបុត្រីនៃ ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស និង មាន ព្រះរាជបុត្រ មួយ អង្គ គឺ សម្តេច ព្រះនរោត្តម សីហនុ។ ព្រះអង្គ ក៏ មាន ព្រះជាយា មួយ អង្គ ទៀត គឺ ឃុន ទេពនារី យ៉េប គឹម អាន និង មាន ព្រះរាជបុត្រាបុត្រី ៣អង្គ៕