ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ ជាថ្មីម្តងទៀត ក្រោយមានការផ្សព្វផ្សាយព័ត៌មានមិនពិិិត ជុំវិញជំងឺរលាកសួតថ្មី Covod-19 នៅកម្ពុជា នៅថ្ងៃនេះបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅដើម្បីសួរនាំ។
បុរសដែលត្រូវបានសមត្ថកិច្ចកោះហៅ ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ឈ្មោះ ទេព សុផល្លា រស់នៅផ្ទះលេខ Q19 ផ្លូវលេខ5 ក្រុមទី11 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ របស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនសន្តិសុខ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ ( Saty Fila) ក្នុងការផ្សព្វផ្សាយពត៌មានមិនពិតនៅលេីបណ្តាញសង្គមហ្វេសបុក ដើម្បីសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌឬស្សីកែវ ។

បើតាមការឲ្យដឹង ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ឈ្មោះ ទេព សុផល្លា ជាមុខសញ្ញាសកម្មបង្កភាពចលាចលក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធជាមួយជម្ងឺឆ្លងផ្លូវដង្ហើម Covid-19 ។ ក្រោយពីធ្វើការសាកសួរ ឈ្មោះ ទេព សុផល្លា បានសារភាពគ្រប់យ៉ាង រាល់ទង្វើដែលខ្លួនបានធ្វេីការផ្សព្វផ្សាយពត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធទៅនឹងជម្ងឺផ្លូវដង្ហើម ឬ Covid-19 ពិតប្រាកដមែន ។
ក្រោយសាកសួរ សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ ហេីយលោក ទេព សុផល្លា ក៏បានធ្វេីកិច្ចសន្យាបញ្ឈប់រាល់ការផុស និងចែកចាយទាំងឡាយណាដែលជាព័ត៌មានមិនពិត បង្ករអោយមានការយល់ច្រឡំ និងអាចបង្កអោយមានចលាចលនៅក្នុងសង្គម ។

ជាមួយគ្នានេះ លោក ទេព សុផល្លា ក៏បានផុសសុំទោសជាសាធារណ:នៅក្នុងគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Saty Fila ផងដែរ៕