លោក ជៀម ហៃ ប្តឹងអ្នកសារព័ត៌មាន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ តែភ្លេចគិតថា ខ្លួនកំពុងជាប់បណ្តឹងជាជនឆបោកនៅតុលាការ

0
1159

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ លោក ជៀម ហៃ ជនលក់ដីក្បត់កិច្ចសន្យា លើឯកសារ និងការទទួលប្រាក់ ក្រឡាស់ថាខ្លួនមិនបានលក់ដីវិញ ព្រមទាំងស្ពាយបណ្តឹងជាជនឆបោក នៅតុលាការសាលាដំបូងរាជធានីភ្នំពេញផងនោះ ពេលនេះ ស្រាប់តែមកប្តឹងអ្នកសារព័ត៌មានចំនួន៦អង្គភាព។

ការប្តឹងរបស់លោក ជៀម ហៃ លើអ្នកសារព័ត៌មានចំនួន៦អង្គភាព វាមិនមែនជារឿងចម្លែកអ្វីនោះទេ តែចម្លែកត្រង់ថា លោក ជៀម ហៃ ថ្លើមធំហ៊ានប្តឹង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលជាអ្នកឃ្លាំមើលការអនុវត្តន៏ច្បាប់ថែមទៀត។

លោក ជៀម ហៃ ជនលក់ដីក្បត់កិច្ចសន្យា បានដាក់ពាក្យបណ្តឹងចូលស្នងការនគរបាល ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ទាំងបណ្តឹងសរសេរអក្ខរាវិរុទ្ធខុសសន្ធឹកផងនោះ ដោយតាងខ្លួនជាតំណាងប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលសុតតែជាកូនចៅរបស់លោក លក់ដីឲ្យលោក សាយ សូ និងលោក អៀ គុយម៉ុង ព្រមទាំងបានទទួលទិញដីចំនួន១២ឡូត៍វិញពីលោក អៀ គុយម៉ុង មានទាំងលោកញ៉េប លីវ មេភូមិទី៧ និងលោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ជាអ្នកទទួលស្គាល់ផងដែលលើឯកសារផ្លូវច្បាប់ បានប្តឹងចំនួន១៦នាក់ក្នុងនោះរួមមាន៖

១ លោក អៀ គុយម៉ុង ដែលជាអ្នកទិញដីពីលោក ជៀម ហៃ ផ្ទាល់

២ លោកស្រី ស៊ូ ចេង ភរិយាលោក អៀ គុយម៉ុង

៣ លោកស្រី អៀ ស៊ីវមី កូនស្រីលោក អៀ គុយម៉ុង

៤ លោកស្រី សំរឹទ្ធ មុំ ពលរដ្ឋរងគ្រោះដីពិតប្រាកដក្រោមស្នាដៃលោក ជៀម ហៃ 

៥ លោក ឡាយ សុខេន ពលរដ្ឋរងគ្រោះដីពិតប្រាកដក្រោមស្នាដៃលោក ជៀម ហៃ

៦ លោក កង ជា ពលរដ្ឋរងគ្រោះដីពិតប្រាកដក្រោមស្នាដៃលោក ជៀម ហៃ

៧ លោក ញឹក ថា

៨ លោក អៀប សុខា ពលរដ្ឋរងគ្រោះដីពិតប្រាកដក្រោមស្នាដៃលោក ជៀម ហៃ

៩ លោក សែម សារឿន អគ្គនាយកទូរទស្សន៏ស្លឹករឹត អនឡាញ

១០ លោក នួន សុខាវី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

១១ លោក សុខ គឹមសៀន ចាងហ្វាងគេហទំព័រ សុខសែនជ័យ

១២ លោក សាំង សុង អគ្គនាយកទូរទស្សន៏ MC TV Online

១៣ លោក កែវ រតនា ហាងហ្វាងគេហទំព័រ TN Hotnews និង TN TV Page

១៤ លោក សុខ ចាន់ថា អគ្គនាយករង ទូរទស្សន៏ MC TV Online

១៥ លោក ញ៉ែម ចាន់ណា ចាងហ្វាងគេហទំព័រខ្មែរប្រជាប្រិយ

១៦ លោក ឈួន ស៊ីចាន់ មេធាវីប្រជាពលរដ្ឋ ដែលមិនមែនជាមេធាវីលោក អៀ គុយម៉ុង ដូចក្នុងបណ្តឹងរបស់លោក ជៀុម ហៃ វ័យ៧៤ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំងនេះឡើយ ដែលបានប្តឹងអ្នកទាំង១៦រូប៖ ពីបទ ទន្ទ្រានយកដីដែលមានទីតាំងនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/កំពង់ឆ្នាំង,ពីបទរំលោភ និងប្រឆាំងដីការរក្សាការពាររបស់តុលាការក្រុងភ្នំពេញ,ពីបទ ផ្សព្វផ្សាយព័ត៌មានមិនពិតតាម Facebook បង្ករឲ្យមានភាពញុះញង់ និងពីបទ គំរាមសម្លាប់។

ការចោទរបស់លោក ជៀម ហៃ មកលើអ្នកទាំង១៦រូបខាងលើ វាស្តែងអោយឃើញពីបណ្តឹង មួលបង្កាច់ បង្ខូចកេរ្តិ៍ ដែលផ្ទុយពីការពិតទាំងស្រុង តើមានអ្នកសារព័ត៌មានឯណា ពលរដ្ឋរងគ្រោះពិតប្រាកដ សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ព្រមទាំងមេធាវីផងនោះ ទៅរំលោភយកដីលោក ជៀម ហៃ ទៅរំលោភដីការរក្សាការពារលោក ជៀម ហៃ ទៅផ្សព្វផ្សាយព័ត៌មានមិនពិត និងកាន់តែខុសការពិតទាំងស្រុងនោះ តើបុគ្គលទាំង១៦រូបខាងលើ អ្នកណាដែលទៅគំរាមសម្លាប់ លោក ជៀម ហៃ នោះ។

ផ្ទុយមកវិញ មានតែលោក ជៀម ហៃ ទេដែលជា ជនក្បត់កិច្ចសន្យា លក់ដីទទួលប្រាក់ពីលោក សាយ សូ និងលោក អៀ គុយម៉ុង ជិតគ្រប់ចំនួនហើយមកក្រឡះថាខ្លួនមិនបានលក់វិញ និងចោទគេទៅរំលោភដីរបស់ខ្លួន ដែលថែមទាំងរូបលោក និងក្រុមគ្រួសារ មកទទួលទិញដីចំនួន១២ឡូត៍ ពីលោក អៀ គុយម៉ុង ទៅវិញទៀតនោះ ហើយលោក ជៀម ហៃ ខ្លួនឯងទៅវិញទេ ដែលពេលនេះកំពុងស្ពាយបណ្តឹង របស់លោក អៀ គុយម៉ុង នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆបោក និងគេចវេសមិនព្រមចូលខ្លួនក្នុងសវនាការតាមដីការកោះ ដោយពឹងមេធាវីកាលពីថ្ងៃទី១៤ កុម្ភៈ ដោយប្រាប់ថា ខ្លួនញ័រដើរមិនរួច តែធាតុពិត តា ជៀុម ហៃ ដើរឡើងប្រុយកំលាំងមិនចាញ់ក្មេងកំលោះអាយុ១៨ឆ្នាំឡើយ។

ម្យ៉ាងទៀត លោក ជៀម ហៃ ប្តឹងពីបទរំលោភលើដីការរក្សាការពាររបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ តែដីការនេះ ឮរយៈពេលជិត២ឆ្នាំហើយ មិនដែលឃើញលោក ជៀុុម ហៃ បង្ហាញម្តងណាឡើយ ហើយបើ តា ជៀុម ហៃ មានមែន ម្លេះតុលាការយកមកបិតប្រកាសនៅលើទីតាំងដីខាងលើហើយ មិនមែនតុលការទទួលបណ្តឹងរបស់លោក អៀ គុយម៉ុង ប្តឹងលោក ជៀម ហៃ ជាជន ឆបោកនោះឡើយ។

ប៉ុណ្ណឹងហើយ លោក ជៀម ហៃ នៅមិនទាន់ដឹងខ្លួនទៀត ដោយក្នុងនោះសូម្បីតែអធិការកិច្ច ខេត្តកំពង់ឆ្នាំក៏បានទទួលស្គាល់ពលរដ្ឋ៣៧គ្រួសារ ពិតជាបានទិញដីពីលោក អៀ គុយម៉ុង ស្របច្បាប់ ហើយមានតែខាងលោក ជៀម ហៃ ទេ ដែលអធិការកិច្ចមិនបានលើកមកនិយាយក្នុងរបាយការណ៏ ដោយហេតុថាក្រុមគ្រួសារ មិនបានចូលរួមសហការណ៏ជាមួយគណៈកម្មការខាងលើ ដែលចាត់តាំងដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តឡើយ។

មួយវិញទៀត សូម្បីតែទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានបញ្ជូនករណីនេះទៅក្រសួងយុត្តិធម៌ផងដែរ ដោយយោងតាមរបាយការណ៏របស់ ឯកឧត្តម នូន សុខាវី ព្រមទាំងក្រសួងមហាផ្ទៃ ក៏បានបញ្ជូលករណីខាងលើ ទៅអភិបាលខេត្តកំពង់ឆ្នាំង ពិនិត្យដោះស្រាយ និងធ្វើរបាយការណ៏ត្រឡប់មកក្រសួងវិញ។ ត្រង់ចំណុចនេះ ល្មមលោក ជៀម ហៃ គួរដឹងខ្លួនឯងផងថា តើផ្លូវដែលខ្លួនកំពុងដើរនាពេលនេះ ត្រូវប្រឈមអ្វីខ្លះ? អាចរងបណ្តឹងបកវិញរបស់អ្នកទាំង១៦ ពីបទមួលបង្កាច់បង្ខូចកេរ្តិ៍ និងបណ្តឹងប្រឈមខ្លាំងនោះ របស់លោក អៀ គុយម៉ុង ដែលបានប្តឹងលោក ជៀម ហៃ ជាជនឆបោក ដែលមានស្ថានទំងន់ទោស មានចែងក្នុងច្បាប់ ព្រោះទាំងសាក្សី ឯកសារ ភស្តុតាង គឺមានគ្រប់ជ្រង់ជ្រោយអស់ហើយ ហើយកុំភ្លេចលោក ជៀម ហៃ ខ្លួនឯងផ្ទាល់ ចូលសវនាការផង បើតុលាករកោះហៅ កុំយកលេះថា ឈឺញ័រដើរមិនរួចដូចលើកមុនទៀត៕