ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានប្រកាសច្រានចោលនូវព័ត៌មានដែលកំពុងតែផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់អ្មកនាំពាក្យរូបនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោកផៃ ស៊ីផាន បានសរសេរបន្ថែមក្នុងទំព័រហ្វេសបុកផ្លូវការថា “ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ”៕