ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បង្ហាញមុខជនសង្ស័យជួញដូរ ចែកចាយគ្រឿងញៀន ចំនួន១៦នាក់

0
999

ចេញផ្សាយ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខជនសង្ស័យចំនួន១៦នាក់ ដែល មានការពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ រួមគំនិត និងប្រើប្រាស់គ្រឿងញៀន នៅចំនុចហាងខារ៉ាអូខេ គ្រួសារ ស្ថិតក្នុងភូមិធម្មយុត្តិ 

សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលភាគច្រើនជាសិស្សសាលាចូលច្រៀងកំសាន្ត ហើយយកទីតាំងចូលខារ៉ាអូខេនេះដើម្បីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឃ ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ក្រោមការបញ្ជារផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងផ្ទាល់ដោយសហការជាមួយកម្លាំងអធិការក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេល៤ថ្ងៃ ឈានដល់ការបង្ក្រាបអ្នកជួញដូរគ្រឿងញៀន ចែកចាយ និងប្រើប្រាស់  ចំនួន១៦នាក់ ដោយក្នុងនោះអ្នកជួញដូរ ចែកចាយ រួមទាំងអ្នកផ្សំគំនិត ចំនួន១១នាក់ និងអ្នកដែលប្រើប្រាស់ចំនួន ០៥នាក់ ។

 ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ បើយោងតាមការបញ្ជាក់ពីលោកវ៉ាន់ ធាវុឌ្ឈស្នងការរង បានដឹងឲ្យដឹងថា វត្ថុតាងដកហូតរួមមាន៖ -ថ្នាំញៀន ៥២ បញ្ចប់ 

-ជញ្ជីងថ្លឹង ៣គ្រឿង -ម៉ូតូ ៩ គ្រឿង -កាំភ្លើងខ្យល់១ 

-កាំភ្លើងបាញ់ហ្គាស១ -ទូរសព្ទ ៩ គ្រឿង 

-ឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន)។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនអ្នកចែកចាយនិងអ្នកសមគំនិតចំនួន១១នាក់ ទៅកាន់តុលាការចាត់ការតាមនីតិវិធី ចំណែកអ្នកប្រើប្រាស់ ចំនួន០៥នាក់ ត្រូវបានធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាលើកទី១ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕