ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖មនុស្ស២នាក់ទៀតហើយ ដែលធ្វើដំណើរកំសាន្ត តាមនាវា នៅខេត្តកំពង់ចាម ត្រូវបានរកឃើញមានផ្ទុកជំងឺ កូវីដ១៩។
ការរកឃើញនេះ លើបុរសវ័យ៧៣ឆ្នាំ និងស្ត្រីជាភរិយា វ័យ៦៩ឆ្នាំ ចំណែកមនុស្សផ្សេងទៀត ត្រូវបានដាក់តាមដាន ស្ថិតនៅដោយឡែក។
ជាមួយគ្នានេះ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហាញថា ប្រទេសកម្ពុជាមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។ ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន៤៩៣ករណី ហើយសម្រាប់ពត៌មានបន្ថែម ទាក់ទងជំងឺ COVID-19 សូមទាក់ទងលេខ១១៥៕


