អង្គការសុខភាពពិភពលោកចាត់ទុកកូវីដ១៩​ ថាជា «ជំងឺរាតត្បាតជាសាកល» (Pandemic) ដូចគ្នានឹងជំងឺអេដស៍

0
814

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖​ មានអ្នកឆ្លងសរុបជាង126.000 នាក់នៅប្រទេសជាង120។ ឈឺធ្ងន់ធ្ងរមានជិត6.000នាក់ ខណៈអ្នកស្លាប់ដោយកូវីដ១៩មានចំនួន​ 4.627 នាក់។​ នេះបេីយោងតាមទំព័រហ្វេសបុកផ្លូវការរបស់លោក​ Kimseng Men នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​ ២០១៩។ 

ប្រទេសអ៊ីតាលីប្រកាសបិទគ្រប់សកម្មភាពពាណិជ្ជកម្ម ការិយាល័យការងារ ភោជនីយដ្ឋាន និងហាងទំនិញនានា លើកលែងតែ ឱសថស្ថាន មធ្យោបាយធ្វើដំណើរ ហាងលក់គ្រឿងទេស ប៉ុណ្ណោះ ក្រោយពីមានអ្នកឆ្លងថ្មី 2.313 នាក់តែក្នុងមួយថ្ងៃ ដែលធ្វើឱ្យអ្នកឆ្លងសរុបឡើងដល់ 12.462 និងស្លាប់827 នាក់។​ មិនតែប៉ុណ្ណោះចិនបានបញ្ជូនក្រុមអ្នកជំនាញសុខាភិបាល និងសម្ភារៈទៅជួយអ៊ីតាលីតាមការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេស៕