ស្រវឹងស្រា ដុតផ្ទះខ្លួនឯងឆេះគ្មានសល់ ឆ្លងរៀលដាលដល់ផ្ទះអ្នកដ៏ទៃ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ

0
950

ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០

កំពង់ឆ្នាំង៖ កាលពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចកោះត្រើយ ខាងកើតទន្លេ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កើតមានករណីអគ្គីភ័យឆេះផ្ទះអស់ចំនួន02ខ្នង ធ្វើពីឈើប្រកសង្កី5×8 ម៉ែត្រឆេះទាំងស្រុង នឹង01ខ្នងទៀត-ឆេះអស់ជញ្ជាំងមួយចំហៀង។

ករណីអគ្គីភ័យខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ ជៀម ចាន់ធឿន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ដែលជននេះស្រវឹងស្រា បានដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង និងផ្ទះជិតខាងឆេះអស់ជញ្ជាំង១ចំហៀង។

បើយោងតាមការបញ្ជាក់ពីសមត្តកិច្ច បានឲ្យដឹងថា ក្នុងករណីអគ្គីភ័យនេះ បង្ករឲ្យឆេះសម្ភារៈដែលនៅក្នុងផ្ទះអស់មួយចំនួនធំផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕