មនុស្ស៤នាក់បន្ថែមទៀត ត្រូវបានរកឃើញផ្ទុក ជំងឺ កូវីដ១៩ មានទាំងខ្មែរ ខ្មែរឥស្លាម និងជនបរទេស

0
910

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ គិតត្រឹមម៉ោង១១:០០នាទី​យប់ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២០​នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញ អ្នកផ្ទុកជំងឺ កូវីដ១៩ សរុបថ្ងៃនេះ​ចំនួន៥នាក់ទៀត​ ដោយពេលថ្ងៃ១ករណី​ និងពេលយប់៤ករណីទៀត ដូច្នេះសរុបទាំងអស់១២ករណី​ ។ 

ក្នុងចំណោម១២ករណីនេះ ១១ករណីនាំចូល ពីប្រទេសក្រៅ​ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ពួកគាត់ខ្លះមានសញ្ញាតិចតួចនិងបុគ្គលផ្សេងទៀត គ្រាន់តែផ្ទុកមេរោគCOVID19 គ្មានរោគសញ្ញា​គួឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អ​នៅឡេីយ​។

អ្នកដែលឆ្លង៤ករណីនេះមាន ១.កូនប្រុសបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលទើបមានអាយុ៤ខែ ដែលក្រសួងសុខាភិបាល រៀបចំយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ ២.បុរសជនជាតិខ្មែរ១នាក់ ក្រោយវិលមកពីប្រទេសបារាំងវិញ ដែលតម្រូវឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ៣.ខ្មែរឥស្លាមចំនួន២នាក់ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំម្នាក់ និងអាយុ៣៩ឆ្នាំម្នាក់ បន្ទាប់ពីពួកគាត់ចំនួន១០នាក់ វិលត្រឡប់មកពីចូលរួមពិធីសាសនា នៅជិតទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕