ភ្នំពេញ៖បន្ទាប់ពីទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន រួចមកលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់ទៅលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង គ្រប់អភិបាលរាជធានី-ខេត្ត ឲ្យបិទការជួបជុំទាំងអស់ក្នុងពិធីសាសនានៅទូទាំងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ ជូនទៅរដ្ឋមន្រ្តីក្រសួងធម្មការ និងអភិបាលរាជធានីខេត្ត បានឲ្យដឹងថា ការបិទការជួបជុំនេះ គឺរាប់បញ្ចូលការជួបជុំបែបសាសនាទាំងអស់ នៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា សាសនាអ៊ិស្លាម និង សាសនាផ្សេងៗទៀត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល៕
