ចៅហ្វាយក្រុងបាត់ដំបង ស្នើចៅសង្កាត់រតនៈ ចាត់វិធានការចំពោះមុខ អ្នកសង្ស័យករណីឆ្លង កូវីដ១៩

0
16603

ចេញផ្សាយ ថ្ងៃអង្គារ៍ ទី១៧ ខែមីនា ឆ្នាំ២០២០

បាត់ដំបង៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់អោយលោកចៅសង្កាត់រតនៈ ចាត់វិធានការចំពោះមុខ អ្នកសង្ស័យករណីឆ្លង កូវីដ១៩។

ក្នុងលិខិតលោកអភិបាលក្រុងបានលើកឡើងថា ក្រោយទទួលបានលទ្ធផលធ្វើតេស្តខ្មែរឥស្លាមចំនួន៦នាក់ ទើបត្រឡប់ពីចូលរួមបុណ្យនៅប្រទេសម៉ាឡេស៊ី ដោយក្នុងនោះមនុស្សចំនួន៤នាក់ បានឆ្លងជំងឺ កូវីដ១៩។

លោក ផេង សិទ្ធី បានលើកឡើងទៀតថា ជាកិច្ចចំពោះមុខរដ្ឋបាលក្រុងបាត់ដំបង ស្នើលោកចៅសង្កាត់ធ្វើការណែនាំដល់អ្នកដែលពាក់ព័ន្ធ ជាមួយមនុស្សទាំង៤នាក់ខាងលើ ត្រូវទៅធ្វើតេស្តរកសំណាក វីរុស កូវីដ១៩ និងត្រូវរក្សាខ្លួនដាច់ដោយឡែកតាមការណែនាំរបស់មន្ទីរ និងក្រសួងសុខាភិបាល។

បើយោងតាមរបាយការណ៏ របស់លោក មៀន ឡាយ ស្នងការរងនគរបាលខេត្តបាត់ដំបង ផែន ការពារសន្តិសុខ បានបង្ហាញ នៅថ្ងៃនេះ ក្នុងបញ្ជីរឈ្មោះ សាសនិកខ្មែរឥស្លាមសង្ស័យមានផ្ទុកមេរោគ កូវីដ១៩ រួមមាន៖

១ លោក ឯល ម៉ាត់លី (វិជ្ជមាន) ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង

២ លោក ហ៊ុន ស្លេម៉ាន (វិជ្ជមាន) ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង

៣ ម៉ាត់ ស្រឡៈ (វិជ្ជមាន) ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង

៤ ការិម រ៉ហ្សាត (វិជ្ជមាន) ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង

៥ ទៀង វី ភូមិព្រែកតាតន់ សង្កាត់ព្រះស្តេច ក្រុងបាង់ដំបង

៦ អ៊ូន ប្រហ៊ឹម ភូមសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង