កម្ពុជា បានធ្វើតេស្តលើអ្នកសង្ស័យ កូវីដ១៩ បានចំនួន១,១១២ករណី ៣៥ករណី វិជ្ជមាន

0
912

ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ ស្របពេលករណីជំងឺ កូវីដ១៩ បាននិងកំពុងវាយប្រហារពិភពលោក កម្ពុជាក៏មានអ្នកឆ្លងមេរោគដ៏កាចសាហាវមួយនេះផងដែរ។

បើតាមលោកស្រី វិជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងផងដែរថា កម្ពុជារហូតមកដល់ថ្ងៃនេះ បានធ្វើតេស្តរកអ្នកផ្ទុកជំងឺ កូវីដ១៩ មានចំនួន១,១១២ករណីហើយ ដោយក្នុងនោះ ផលវិជ្ជមាន មានចំនួន៣៥នាក់ ដែលផ្ទុកជំងឺ កូវីដ១៩ ដែល២២នាក់ជាជនជាតិខ្មែរ ក្នុងចំណោម២២នាក់ មានតែម្នាក់គត់ ដែលឆ្លងក្នុងប្រទេសនៅខេត្តសៀមរាប ក្រៅពីនេះ គឺឆ្លងមកពីក្រៅប្រទេស។

លោកជំទាវ វិជ្ជបណ្ឌិត ក៏បានថ្លែងដោយសង្កត់ធ្ងន់ផងដែរថា ចំពោះការធ្វើតេស្តរកអ្នកផ្ទុក កូវីដ១៩ មិនមានការបង់ប្រាក់ឡើយ៕