ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ឡើងដល់៣៥នាក់ហើយ។
អ្នកនាំពាក្យថ្លែងបញ្ជាក់ទៀតថា អ្នកឆ្លងទាំង៣៥នាក់នេះ ២២នាក់ជាជនជាតិខ្មែរ ហើយក្នុងនោះមានតែម្នាក់គត់ នៅខេត្តសៀមរាប ដែលឆ្លងក្នុងប្រទេស ក្រៅពីនេះ សុតតែនាំចូលមកពីខាងក្រៅទាំងអស់។
យ៉ាងណា លោកស្រីក៏បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរក្សាអនាម័យខ្លួនឯងម្នាក់ៗឲ្យបានខ្ពស់ ដើម្បីបង្ការនៃការឆ្លងជំងឺរលាកសួតថ្មី កូរ៉ូណា ឬ កូវីដ១៩។
លោកស្រីវិជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ក្រសួងនិងធ្វើបច្ចុប្បន្នភាពបង្ហាញមហាជនអំពី អ្នកឆ្លងកូវីដ១៩ នៅក្នុងថ្ងៃនេះផងដែរ៕