ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍”កំពតសង្ក្រាន្ត ឆ្នាំ២០២០” នៅក្នុងក្រុងកំពត ខេត្តកំពត ជាស្ថាពរ។ នេះបេីយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០។
ក្នុងលិខិតដដែលនេះបញ្ជាក់ថា មូលហេតុនៃការផ្អាក ការរៀបចំព្រឹត្តិលាណ៍”កំពតសង្ក្រាន្ត ឆ្នាំ២០២០” ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលតម្រូវឲ្យមានវិធានការណ៍រួមគ្នា ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ជាបន្ទាន់នៅក្នុងព្រះរាជណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា អ្នកជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាមានចំនួន៣៥នាក់ហេីយគិតត្រឹមព្រឹកទី១៨ ខែមីនា ឆ្នាំ២០២០ នេះ៕