ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ បុរសជើងខ្លាំងខាងហិង្សាម្នាក់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនក្រោយធ្វើសកម្មភាពបានរយៈពេល៤ថ្ងៃ។
បុរសជាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនខាងលើ ឈ្មោះ
វ៉ាន់ វាសនា អាយុ៣៦ឆ្នាំ មានទីលំនៅ
ភូមិកណ្ដាល
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយត្រូវបានចោទ ពីបទ
ហឹង្សាដោយចេតនា ដោយវាយទៅលើជនរងគ្រោះឈ្មោះ រ័ត្ន បូរី ភេទប្រុស អាយុ៣៨ឆ្នាំ
មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមីនា
ឆ្នាំ២០២០ វេលាម៉ោង១០.០០នាទី នៅចំណុចព្រែកត្រពាំង
ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្ដាលអោយរងរបួសបែកក្បាល រួចរត់គេចខ្លួន
។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការនគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីសួរនាំ កសាងសំណុំរឿងតាមនីតិវិធី៕