ចេញផ្សាយ ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២១
កណ្ដាល៖ អតីតកីឡាករប្រដាល់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកដំបង ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ករណីជួញដូរសារធាតុញៀន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ៅ វុទ្ធី ហៅ ទូច រាជសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី ឃុំព្រែកដំង ស្រុកមុខកំពូល ខេត្តកណ្ដាល។
កណ្ដាល៖ អតីតកីឡាករប្រដាល់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកដំបងឃាត់ខ្លួន កាលពីនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ករណីជួញដូរសារធាតុញៀន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉ៅ វុទ្ធី ហៅ ទូច រាជសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី ឃុំព្រែកដំង ស្រុកមុខកំពូល ខេត្តកណ្ដាល។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះនៅ ឡឥដ្ឋដំបូលខៀវ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យកទៅប្រើប្រាស់ និងលក់បន្តប្រាកដមែន។ ក្រោយសួរនាំ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី៕