ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី១នាក់ និងជាសះស្បើយ៥នាក់នៅថ្ងៃនេះ

0
811

ចេញផ្សាយ ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា នៅថ្ងៃទីក្រសួងបានរកឃើញអ្នកឆ្លងជំងឺ១៩ថ្មីម្នាក់ និងអ្នកជាសះស្បើយចំនួន៥នាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។

ក្រសួងថាការរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​១នាក់​ (ខេត្តប៉ៃលិន​) និង​មានជាសះស្បេីយ​ ៥នាក់​ (បន្ទាយមានជ័យ​:​ ២នាក់​ ភ្នំពេញ​:​ ១នាក់​ និងឧត្តមានជ័យ​:​ ២នាក់​) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន​៤៦៤នាក់​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់​ចំនួន២១នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបកេីន ៤៤៣នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២០​ និងបានធ្វេីតេស្តចំនួន​៤០០១៦៣ ស្មេីនឹង២៣៨១៩ ក្នុង១លាននាក់៕