ចេញផ្សាយ ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១
ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ មានករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស នៅចំណុចរោងចាំចំការរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។
ករណីហិង្សានេះ ជនរងគ្រោះឈ្មោះ សុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែងឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់)។ ចំណែកជនស្ស័យឈ្មោះ សារ៉ាយ សុខរ៉េន ភេទប្រុស២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។(ឃាត់ខ្លួន)។
បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា នៅវេលាម៉ោង០៩ព្រឹក ឈ្មោះ សារាយ សុខរ៉េន បានសុំប្រាក់ម្តាយ៥០០.០០០រៀល(ហាសិបម៉ឺនរៀល) យកទៅទិញម៉ាសុីនបូមទឹកដាក់ដំណាំ។ លុះដល់វេលាម៉ោងប្រហែល១០ព្រឹក ឈ្មោះសារ៉ាយ សុខរ៉េន (ជនសង្ស័យ) និងឈ្មោះ សុខ ប៊ុនយ៉ុង (ជនរងគ្រោះ) បានយកម៉ាសុីនបូមទឹក ទៅដល់ផ្ទះ រួចហើយ ជនសង្ស័យបានប្រាប់ម្តាយថាសុំជូនជនរងគ្រោះ ទៅរោងរបស់ខ្លួន។
ពេលទៅដល់ពួកគេបាននាំគ្នាទិញស្រាបៀផឹកនៅរោងចាំចំការស្វាយរបស់ជនរងគ្រោះរហូតដល់ម៉ោង០១ជាងរសៀល ក៏មានឈ្មោះ ឈៀង ឆូយ និងឈ្មោះ អែម ផៃ ចូលរួមផឹកដែរ។ លុះដល់ម៉ោងប្រហែល១៩.០០ នាទី ឈ្មោះ សារ៉ាយ សុខរ៉េន បានទៅខ្ចីដែកកេះពីជនរងគ្រោះដើម្បីយកទៅឲ្យឈ្មោះ ឈៀង ឆូយ ជក់ថ្នាំញៀន។ ពេលនោះជនរងគ្រោះមិនឲ្យដែកកេះទេថែមទាំងនិយាយស្ដីឲ្យជនសង្សយ័ថា(អាក្រយ៉ៅថោកនៅតែថោក) ភ្លាមនោះជនសង្ស័យខឹងក៏ជិះម៉ូតូទៅយកកាំបិតនៅផ្ទះកាន់ដើរទៅកាប់ជនរងគ្រោះពីក្រោយជាច្រើនកាំបិត។ ភ្លាមនោះឪពុកម្ដាយរបស់ជនសង្សយ័ដែលដើររកកូន ក៏បានចាប់ឃាត់ចេញ។រួចជនសង្សយ័ក៏បានបោះគប់កាំបិតចោលហើយគេចខ្លួនបាត់។
ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនិងឪពុកម្ដាយរបស់ជនសង្សយ័ដឹកយកមកមន្ទីពេទ្យតាលន់។
លុះដល់ម៉ោង១០.១០នាទីថ្ងៃទី២៩.០១.២០២១ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍តាលន់ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័នៅចំនុចដីចំការស្វាយក្រោយភូមិវាលត្រែងឃុំតាលន់។
ករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម