ពលរដ្ឋរងគ្រោះដីធ្លីជាច្រើនឆ្នាំ ពេលនេះមានសង្ឃឹមហើយ

0
1801

ចេញផ្សាយ ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១

ព្រះសីហនុ៖ ពលរដ្ឋរងគ្រោះដីធ្លី នៅកោះរ៉ុង និង រ៉ុងសន្លឹម ពេលនេះមានសង្ឃឹមហើយ ក្រោយពីប្រមុខរដ្ឋាភិបាល បានសម្រេចកាត់ឆ្វៀលដីជូនពួកគាត់។

ការកាត់ឆ្វៀលដីនេះ ជូនពលរដ្ឋដែលស្មោះត្រង់ និងរស់នៅលើដីកម្មសិទ្ធិជាក់ស្តែង ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង បំផុតដោយមិនលើកលែងចំពោះជនណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ។

ដូចមានក្នុងមាត្រា ២៥៩ នៃច្បាប់ភូមិបាលចែងថា «ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ 5.000.000រៀល ដល់ 50.000.000រៀល ឬ/និងផន្ទាទោសដាក់ពន្ធនាគារ ពី ១(មួយ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងមាត្រា ៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់។

ដូចមាន ចែងក្នុងមាត្រា៧១ «រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ឬរាល់ការកាន់កាប់ជាភោគៈ នៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន។ ត្រូវផ្តន្ទាទោស ដាក់ពន្ធធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល និងជនណានៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យប្រឆាំងតបតនឹងអ្នករាជការសាធារណៈ៕