ចេញផ្សាយថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១
ភ្នំពេញ៖ អគ្គិភ័យឆេះឃ្លាំងស្កុកទំនិញមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល នៅម៉ោង១២៖៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានប្រាប់ក្រុមការងារTNTVថា មុនកើតហេតុមានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយក៏ចេញជាអណ្ដាតភ្លើងឆេះ បង្កការភ្ញាក់ផ្អើលតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍។
ចំពោះមូលហេតុនៃការឆាបឆេះឃ្លាំងនេះ មិនទាន់មានការសន្និដ្ឋានបាននៅឡើយទេ ដោយការជួយអន្ដរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤៥គ្រឿង និងសម្ភារៈខូចខាតមានថង់ប្លាស្ទិក, គ្រឿងជ័រ ក៏ដូចជាសម្ភារជាច្រើនទៀត ដែលត្រូវបានខូចខាតទាំងស្រុង។
លុះនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១សមត្ថកិច្ចបានរកឃើញសាកសពមនុស្សចំនួន២នាក់នៅក្នុងគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញខាងលើផងដែ៕