ទឹក៣ប្រភេទនេះ មិនគួរឲ្យកូនញ៉ាំឡើយ

0
849

ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹក៣ប្រភេទដែលមិនគួរឲ្យកូនញ៉ាំច្រើន។ តើមានអ្វូខ្លះទៅ?

  • កូនដែលមានអាយុក្រោម៦ខែ មិនត្រូវការបៅទឹកឡើយ ព្រោះទឹកដោះម្តាយមានផ្ទុកសារធាតុទឹកច្រើនហើយ។ ប៉ុន្តែនៅពេលដែលកូនបែកញើស និងពេលដែលកូនឈឺ ទើបកូនត្រូវការបៅទឹកដើម្បីបំពេញសារធាតុទឹកក្នុងរាងកាយ។ ចំពោះកូនដែលបៅម្សៅទឹកដោះគោ អាចបញ្ចុកទឹកកូនចំនួនពីរទៅបីស្លាបព្រាបាន។
  • ទឹកដែលដាំពុះច្រើនដង ទឹកបរិសុទ្ធ និងភេសជ្ជៈផ្អែមៗទាំងឡាយ មិនគួរឲ្យកូនញ៉ាំឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • មុនពេលកូនញ៉ាំបាយកន្លះម៉ោង មិនគួរឲ្យកូនបៅទឹកឡើយ ព្រោះអាចធ្វើឲ្យកូនមិនសូវចង់ញ៉ាំបាយទេ ថែមទាំងធ្វើឲ្យក្រពះមិនងាយរំលាយអាហារបានល្អឡើយ។ ជាងនេះទៅទៀត មុនចូលគេងមួយម៉ោងក៏មិនគួរឲ្យកូនញ៉ាំទឹកដែរ ព្រោះអាចធ្វើឲ្យកូនក្រោកឡើងមកនោមច្រើន ដោយធ្វើឲ្យកូនលូតលាស់មិនបានល្អឡើយ៕

ប្រភព៖ គេហទំព័រសុខភាព