ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២១
មីយ៉ាន់ម៉ា៖ មេដឹកនាំគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុង សានស៊ូជីត្រូវបានចាប់ខ្លួនជាថ្មី។
ការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតេយ្យ បានកើតឡើងចំពេលភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិល និងយោធា បានបង្កឲ្យមានភាពភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារ ដែលគណបក្សលោកស្រី អ៊ុង សានស៊ូជី កើតចេញពីការបោះឆ្នោត ឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលកាលពីខែវិច្ឆិកា។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី លោក Myo Nyunt ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកស្រី អ៊ុង សានស៊ូជី ព្រមទាំងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀត ត្រូវបានចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។
ការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងលោកប្រធានាធិបតេយ្យ ធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញមានការផ្សព្វផ្សាយថា ក្រុមយោធាគ្រោងធ្វើរដ្ឋប្រហារ បន្ទាប់ពីការមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលស៊ីវិល និងថ្នាក់ដឹកនាំយោធាលើដំណើរការបោះឆ្នោត ដោយក្រុមយោធានិយាយថា ការបោះឆ្នោតនោះគឺជាការក្លែងបន្លំ ហើយពួកគេអំពាវនាវឲ្យរដ្ឋាភិបាលពន្យារពេលកោះប្រជុំសភា ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះ៕