អាក្តាមដឹកដី វ៉ាជែងមិនប្រយ័ត្ន ក្រឡាប់ផ្ងារជើងដេកលើផ្លូវ

0
902

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បានវ៉ាជែងក្នុងស្ថានភាពមិនអំណោយផល បណ្តាលឲ្យក្រឡាប់ផ្ងារជើងនៅលើមហាវិថីឈ្នះឈ្នះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។

 បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ននៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មាន TN Hot News ឲ្យបានដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្ត១គ្រឿងប្រភទបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1273 បានធ្វើដំណើរតាមបណ្ដោយផ្លូវ មហាវិថីឈ្នះឈ្នះ ខណះ មកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកវ៉ាជែងរថយន្តមួយគ្រឿងមិនបានប្រយ័ត្នបណ្ដាលឲ្យក្រ​ឡាប់​ផ្ងារជើងតែម្តង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលបានចុះទៅជួយធ្វើអន្តរាគមន៍បញ្ចៀសការកកស្ទះចរាចរណ៍ និងបានឲ្យក្រុមហ៊ុនយក អេស្កាវ៉ាទ័រ មកកាយដីគ្រួសក្រហមយកទៅដាក់រថយន្តមួយទៀតដើម្បីដឹកយកចេញ ព្រមទាំងបានស្ទូចយករថយន្តក្រឡាប់ទៅជួសជុលដោយខ្លួនឯងផងដែរ៕