ចេញផ្សាយ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ម្ចាស់មេដៃមាស កញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ការត្រាស់បង្គាប់តែងតាំង លោកជំទាវ ស៊ន សៀវម៉ី ក្នុងមុខតំណែងខាងលើនេះ ពុំទទួលបានប្រាក់បំណាច់មុខងារឡើយ ដែលមានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការត្រាស់បង្គាប់ ជំទាវ ស៊ន សៀវម៉ី ជាជំនួយការ សម្តេច សាយ ឈុំ ធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្នាក់ៗមិននឹកស្មានថា ម្ចាស់មេដៃមាស ត្រូវព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំងជាជំទាវ ជំនួយការសម្តេច សាយ ឈុំ បែបនេះឡើយ។
អ្វីដែលម្ចាស់មេដៃមាសទទួលបាននាពេលនេះ មហាជនលើកឡើងថា ពិតជាសាកសមនិងកញ្ញា ស៊ន សៀវម៉ី ដែលត្រូវទទួលបានណាស់ រួមទាំងការផ្តល់ទំនុកចិត្តពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ៕