ទុកកូនតូចមិនប្រយ័ត្ន លង់ទឹកស្លាប់កើតវិប្បដិសារី

0
1052

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១

កណ្តាល៖ ដោយការធ្វេសប្រហែស ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ខាងក្រោយផ្ទះរបស់ខ្លួនគួរអោយអាសូរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២១ ចំណុចដងទន្លេសាប កំពង់ទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

កុមារីរងគ្រោះឈ្មោះ សុខ ចាន់ឌឿន ភេទស្រី អាយុ៣ឆ្នាំ ឪពុកជនរងគ្រោះឈ្មោះ សុខ សុភាអាយុ៣០ឆ្នាំ មុខរបរនេសាទ និងម្ដាយឈ្មោះ ចិន សុខនី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិឃុំកន្លែងកើតហេតុ។

បើតាមការឲ្យដឹងពីម្តាយកុមារីជនរងគ្រោះ អ្នកស្រី ចិន សុខនី ប្រាប់ TN Hot New ឲ្យបានដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង ០៦និង០០នាទីល្ងាច ខ្លួនបានទៅបោកខោអាវ នៅលើបែរទឹក ដោយទុកកូនស្រីលេងជាមួយជីតា នៅលើផ្ទះនិងម្តាយមីង។ លុះពេលខ្លួនត្រឡប់មកពីបោកខោអាវវិញ មិនឃើញកូនរបស់ខ្លួន ក៏នាំគ្នាផ្អើលឆោឡោ ដើររកនិងចុះរាវរកនៅកំពង់ទឹកក្រោយផ្ទះ ក៏ប្រទះឃើញកុមារីរងគ្រោះនៅក្នុងទឹក បន្ទាប់មកក្រុមគ្រួសារ បាននាំកូនទៅសង្គ្រោះនៅមន្ទីរសំរាកព្យាបាល ប្រាក់សំអន ប៉ុន្តែកូន បានស្លាប់បាត់ទៅហើយ និងបានដឹកសពកូនត្រឡប់មកផ្ទះវិញ ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង។

បើតាមការបញ្ជាក់ និងសន្និដ្ឋានរបស់មត្ថកិច្ចជំនាញផ្នែកកោសលវិច្ចយ័ បានអោយដឹងថា កុមារីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

ក្រោយពិនិត្យ និងធ្វើកោសលវិច្ច័យរួច សមត្ថកិច្ចបានប្រគលសពកុមារីជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ ឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕