អភិបាលស្រុកពញ្ញាឮ ខេត្តកណ្តាល នាំយកថវិកា និងជំនួយចូលរួមបុណ្យសព កុមារីរងគ្រោះដោយការលង់ទឹក

0
913

ចេញផ្សាយ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

កណ្តាល៖ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាល ស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញនាំយកសម្ភារៈ ព្រមទាំងថវិការបស់ ឯកឧត្តម លឹម គាងហោ និងលោកជំទាវ ចូលរួមបុណ្យសពកុមារី សុខ ចាន់ឌឿន អាយុ៣ឆ្នាំ ដែលបានស្លាប់ដោយការលង់ទឹក នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល រួមមាន អង្ករ៥០គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ មី១កេស និងថវិកា១៥មុឺនរៀល ដើម្បីជួយរំលែកការលំបាករបស់ក្រុមគ្រួសារ។

ជាមួយគ្នានេះ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ បានផ្ដាំផ្ញើនិងដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនតូចៗទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នកុំមានការហ្វេសប្រហែសនឹងបណ្ដែតបណ្ដោយកូនតូចៗចុះលេងទឹក ឬមួយលេងអ្វីដែលប៉ះពាល់ដល់អាយុជីវិត ដូចជារឿងករណីមួយនេះជាដើម។

ការធ្វេសប្រហេសមួយគ្រា និងធ្វើឲ្យលោកអ្នកដែលជាឪពុកម្តាយ ក្រុមគ្រួសារ មានវិប្បដិសារីអស់មួយជីវិតចំពោះការបាត់បង់កូនជាទីស្រឡាញ់៕