RX300 ព្រលះជារថយន្តដឹកប្រេងឥន្ធនៈតេលា ចប់ដោយការសម្រួលគ្នាធ្វើរថយន្តរៀងខ្លួន

0
879

ចេញផ្សាយ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិអំពិលដើមទឹក ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តឡិចស៊ីស RX300 មួយរថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុនតេលា ដោយរងការខូចខាត់កង់មុខខាងធ្វេង។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តប្រេងឥន្ធនៈ ក្រុមហ៊ុនតេលា ម៉ាក SHACMAN ពណ៍សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7344 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបី ក៏ស្រាប់តែរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7751 បើកចេញពីផ្លូវភ្នំព្រះរាជទ្រព្យ ក្នុងគោលបំណងទៅខាងជើង ប៉ុន្តែមកដល់កន្លែងកើតហេតុ ក៏បានជ្រុលទៅបុកជាមួយរថយន្តដឹកប្រេងឥន្ធនៈ បណ្ដាលឱ្យខូចខាតកង់មុខផ្នែកខាងឆ្វេងបែកយ៉ាន់ផ្ទុះសំបកកង់ឡានតែម្តង។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយសុខចិត្តយករថយន្តទៅជួសជុលរាងៗខ្លួន ដើម្បីកុំឲ្យលំបាកដល់សមត្ថកិច្ច៕