ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១
តាកែវ៖ រថយន្ដដឹកកម្មកជាង៩០នាក់មួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ ពេលកំពុងធ្វើដំណើរតាមផ្លូវក្នុងភូមិកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្ដាលឱ្យកម្មកររងរបួសធ្ងន់ និងស្រាលជាង៨០នាក់ ក្នុងចំណោមនោះកម្មករដែលរងរបួសធ្ងន់ បានដឹកយកទៅព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងចំនួន៦នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ចំណែកអ្នករងរបួសស្រាលផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
សូមបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលមក ដឹកកម្មករ លើសចំណុះ ហើយបានរអិលវេចង្កូចធ្លាក់វាលស្រែ ដោយសារមានភ្លៀងកាលពីយប់៕