អង្គការសង្គមស៊ីវិល៥៩នៅកម្ពុជាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ថ្កោលទោសរដ្ឋប្រហារយោធា

0
1050

ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២​ ខែកុម្ភ:​ ឆ្នាំ២០២១នេះ អង្គការសង្គមស៊ីវិល​ និងសហជីព ចំនួន៥៩នៅកម្ពុជា​ បានជួបជុំគ្នាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ក្នុងការថ្កោលទោសចំពោះការរំលោភអំណាច របស់យោធា តាមរយ:រដ្ឋប្រហារ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម​។

សង្គមស៊ីវិលបង្ហាញថា រដ្ឋប្រហារយោធារបស់ភូមា គឺជាការរំលោភឆន្ទ:ប្រជាពលរដ្ឋមីយ៉ាន់ម៉ា​ និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ ដែលកំពុងលូតលាស់នៅក្នុងប្រទេសមួយនេះ។

តាមរយ:ញត្តិនេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា​ ទាមទារឲ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធាដោះលែងទីប្រឹក្សារដ្ឋ​ លោកស្រី​ អ៊ុង​ សាន​ស៊ូជី​ និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដ៏ទៃទៀត។

សង្គមស៊ីវិលនៅកម្ពុជា​ និងសហជីព​ ទាំង៥៩ស្ថាប័ន គាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា​ ដេីម្បីប្រឆាំងរដ្ឋប្រហារយោធា​ និងដេីម្បីកសាងលទ្ធិប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្ស​៕