មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ រំលឹកពីវីរៈភាពរបស់លោកបណ្ឌិត កែម ឡី និងអតីតមេដឹកនាំសង្គ្រោះជាតិ

0
885

ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១

បាត់ដំបង៖ លោកបណ្ឌិត កែម ឡី គ្រប់សម្តីរបស់លោកត្រូវបានដក់ជាប់ក្នុងដួងចិត្តកូនខ្មែរគ្រប់រូប។

ការដក់ជាប់សម្តីមាសលោក បណ្ឌិត កែម ឡី ក្នុងដួងចិត្តកូនខ្មែរ ព្រោះតែរាល់ពាក្យពេជ្យរបស់លោក បាននិងកំពុងឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្ន។

លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេកគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា ចូលបងប្អូនខ្មែរទាំងអស់គ្នា ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត ដូចប្រសាសន៍ដ៏មានតម្លៃរបស់លោកបណ្ឌិត កែម ឡី។

ក្នុងន័យនេះ លោក សៀវ វិសុទ្ធ ចង់ជំរាបជូនពលរដ្ឋថា មិនត្រូវដេករងចាំគណបក្សដែលគេបានរំលាយ ហើយមិនធ្វើអ្វីសោះ រំពឹងថាគេនិងអោយមកវិញនោះទេ ដោយទ្រាំឈឺចាប់ទាំងទឹកភ្នែក។

លោកបន្តថា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់នៅស្ងៀមបន្តទៀត ចូលរួមបន្តដំណើរ ស្មារតីសង្គ្រោះជាតិ ជាមួយគណបក្សខ្មែរស្រលាញ់ជាតិ ដែលបណ្តុំទៅដោយអតីតថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ។

ជាមួយគ្នានេះ លោក សៀវ វិសុទ្ធ ក៏បានរំលឹកពីវីរភាព ការផ្តាំផ្ញើរ និងការតស៊ូរបស់លោក ជៀម ចាន់នី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានទទួលមរណៈភាពទៅ ដែលលោកបានលះបង់គ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ។

លោកថា ទឹកដីខេត្តបាត់ដំបងមួយនេះ លោក ជៀម ចាន់នី បានលះបង់ដោយមិនគិតពីទុក្ខលំបាករបស់ខ្លួនឡើយ ដើម្បីចង់អោយពលរដ្ឋខ្មែររស់នៅក្នុងប្រទេសមួយដែលពោរពេញដោយលទ្ធិប្រជាធិបតេយ្យ។

លោក សៀវ វិសុទ្ធ ថាលោក និងថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ សែនស្តាយដែលលោក ជៀម ចាន់នី មិនទាន់បានឃើញជាតិយើងមានការផ្លាស់ប្តូរផង លោកបានលាចាកលោកនេះទៅទាំងអាល័យបំផុត។

លោក ខឿយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា ដើម្បីបំណងប្រាថ្នាបងប្អូន និងវីរៈជនរបស់យើងបានដូចបំណង សូមពលរដ្ឋខ្មែរទាំងអតីតថ្នាក់ដឹកនាំសកម្មជនគណបក្សសង្គ្រោះជាតិ និងពលរដ្ឋពីគ្រប់និន្នាការគណបក្ស សូមចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ។

លោក ខឿយ ស៊ីនឿន បន្តដោយសង្កត់ធ្ងន់ថា ដូចគ្នានេះ ដើម្បីបញ្ចប់ភាពអយុត្តិធម៌សង្គម ដែលជាក្តីកង្វល់របស់ពលរដ្ឋ សូមចូលរួមគាំទ្រជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ។

ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជាវ កត្តា បានថ្លែងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សូមបងប្អូនតស៊ូដោយអត់ធ្មត់និងស្មោះត្រង់ ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន ដ៏ពិតប្រាកដនៅកម្ពុជារបស់យើង។

លោក ជាវ កត្តា បន្ថែមថា អ្វីទាំងនេះសូមបងប្អូនមានជំនឿ ព្រោះគណបក្សខ្មែរស្រឡាញ់ជាតិ មានទស្សនៈវិស័យ ផែនការណ៍ យុត្តិសាស្ត្រ សកម្មភាព ដ៏ច្បាស់លាស់ដើម្បីការផ្លាស់ប្តូរដ៏ពិតប្រាកដ។

ផ្តូរដើម្បីនាំមកនូវមុខមាត់ថ្មី វប្បធម៌ការដឹកនាំថ្មី ដើម្បីប្រយោជន៏ជាតិ និងពលរដ្ឋ ដែលគណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សដែលបន្តស្មាតីសង្គ្រោះជាតិ។ ដែលការថ្លែងនេះបានធ្វើឡើងក្នុងពិធីជួបជុំសកម្មជនអ្នកគាំទ្រ និងការប្រកាសរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕