ចេញផ្សាយ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានលើកឡើងថា ខ្លួនគឺជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ដោយប្រយុទ្ធសកម្មភាពនៃដួងព្រលឹងអតីតគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានដោយមិនរាថយ។
ក្នុងនោះ រាល់គ្រប់សកម្មភាព ទិសដៅ ចក្ខុវិស័យគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអនុវត្តន៍គ្រប់ទម្រង់ ដោយរក្សាអហិង្សា សន្តិភាពនិយម ពុះពារគ្រប់ឧបសគ្គ។
ទោះដាច់បាយក្រហាយទឹក ប្រឹងគ្រប់សកម្មភាព ដើម្បីសម្រេចគោលដៅក្នុងការលើកស្លាក រៀបចំរចនាសម្ព័ន្ធ និងបេក្ខភាពគណបក្សដើម្បីត្រៀមប្រគួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ខាងមុខនេះ។
យ៉ាងណា ចំពោះគណបក្សកាន់អំណាច ពិសេសអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នក៏បាននិងកំពុងព្រួយបារម្ភ និងសកម្មភាពនៃការបន្តស្មារតីសង្គ្រោះជាតិ ក្រុមគណបក្សខ្មែរស្រឡាញ់ជាតិ ដ៏ក្មេងខ្ចីនេះផងដែរ ព្រោះជាអតីតកងទ័ពប្រយុទ្ធមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ។
ដោយឡែក បើយោងតាមការលើកឡើងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្នុងនោះសូម្បីតែសង្គមស៊ីវិល នៅក្នុងប្រទេស ក៏បានគាំទ្រគ្រប់សកម្មភាពរបស់ពួកខ្លួនផងដែរ ដែលបានបន្តស្មារតីសង្គ្រោះជាតិ៕